សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​នឹងចាត់វិធានការចំពោះអ្នកលក់សំបុត្រខុសពីតម្លៃដើម ខណៈសំបុត្រប្រភេទ១លក់អស់

(កម្ពុជា)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា សម្រាប់ការប្រកួត កម្ពុជា ជាមួយបារ៉ែន ក្នុងករណីមានការលក់សំបុត្រខុសពីតម្លៃដែលមាននៅលេីសំបុត្រ នៅក្នុងបរិវេណពហុកីឡដ្ឋាន សហព័ន្ធបាល់ទាត់កម្ពុជាក្នុងនាមជាអ្នករៀបចំការប្រកួតសូមរក្សាសិទ្ធិគ្រប់យ៉ាងដើម្បីចាត់វិធានការចំពោះបុគ្គល ឬឈ្មួញណាដែលឆ្លៀតឱកាសកេង
ចំនេញលើបងប្អូនយើងដែលចង់មកចូលរួមទស្សនាការប្រកួត។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបន្តថាដូច្នេះបើសិនជាបងប្អូនបានជួប ឬដឹងពីការជួញដូរសំបុត្រខុសពីតម្លៃដែលមាននៅលើសំបុត្រ សូមជួយផ្តល់ព័ត៌មានមកខាងសហព័ន្ធ (ផ្ញើសារមកកាន់ទំព័រហ្វេសបុកៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា) ដេីម្បីចាត់វិធានការ។

សហព័ន្ធបានបញ្ជាក់ដែរថាសំបុត្រប្រភេទទី១ដែលមានតម្លៃ១០០០០រៀល បានលក់អស់ហើយ។ នៅសល់តែសំបុត្រប្រភេទី២តម្លៃ ៥០០០រៀលទេ។

កម្ពុជាបើកពហុកីឡដ្ឋានជាតិអូឡាំពិរបស់ខ្លួន ទទួលបារ៉ែន ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីល្ងាច ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៣ និងជើងឯកអាស៊ី ២០២៣ ពូល C ខណៈអ៊ីរ៉ង់ មកលេងជាមួយហុងកុងថ្ងៃជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com