ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើឯកឧត្តម គួច ចំរើន ​ប្រើចង្កឹះ​ទិព្វ​ដូច​ Harry Potter ជួយ​លើក​សម្រស់​ទីក្រុង​កំពង់​សោម​ឡេីង​វិញ​

 

(ព្រះសីហនុ)៖ មុននេះបន្តិច ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផុសក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា នៅក្រុងព្រះសីហនុ មិនខ្វះបន្ទប់ស្នាក់នៅទេ តែឯកឧត្តម ក៏បានទទួលស្គាល់ថា សម្រាប់ក្រុងព្រះសីហនុនាពេលនេះ គ្មានកន្លែងណាមួយ ដែលអាចយកគុណនាម «ស្អាត» មកប្រើបាននោះទេ។

នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានស្នើសុំឲ្យមន្រ្តីគ្រប់ជាបថ្នាក់ក្នុងខេត្តព្រះសីហនុ ពិសេសឯកឧត្តមអភិបាលខេត្តថ្មី សូមចាត់ទុកឯកឧត្តមគ្រាន់តែជាអ្នកទេសចរមកពីចម្ងាយម្នាក់ចុះ បើទោះបីឯកឧត្តមទើបតែមកមិនបានមួយថ្ងៃក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានស្នើឲ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មី នឹងមាននូវ ​ចង្កឹះ​ទិព្វ​ដូច​ Harry Potter ដើម្បីជួយ​លើក​សម្រស់​ទីក្រុង​កំពង់​សោម​យេីង​ឡេីង​វិញ​។

សូមអានខ្លឹមសារលម្អិតដូចតទៅ «មកដល់​ទីក្រុង​កំពង់​សោម​ ជាង​កន្លះ​ថ្ងៃ​ ក្រៅ​ពី​បន្ទប់​សណ្ឋាគារ​ (ហេីយ​មានច្រេីន​ណាស់​ មិន​ដូច​អ្នក​ខ្លះ​ស្រែក​ថា​ គ្មាន​នោះ​ទេ​)​ ខ្ញុំ​រក​កន្លែង​ណាមួយ​ដើម្បី​ខ្ញុំ​ប្រើ​គុណនាម​ “ស្អាត​”​ មិន​បាន​។ អាច​មាន​អ្នក​រិះគន់​ថា​ ខ្ញុំ​មក​តែ​មួយ​ភ្លែត​ ម៉េច​ហ៊ាន​និយាយ​បែប​នេះ​ តែ​សូម​ទុក​ខ្ញុំ​ជា​ទេសចរ​មក​ពី​ឆ្ងាយ​ម្នាក់​ចុះ​ ។ សង្ឃឹម​អភិបាល​ខេត្ត​​ថ្មី​ មាន​ចង្កឹះ​ទិព្វ​ដូច​ Harry Potter ជួយ​លើក​សម្រស់​ទីក្រុង​កំពង់​សោម​យេីង​ឡេីង​វិញ​ ហេីយ​អ្នក​កំពង់​សោម​ក៏​ត្រូវ​តែ​ជួយ​លោក​ផង​ដែរ​»៕ (Swift News)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com