ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងនៅលើនាវាចម្បាំងរបស់ឥណ្ឌា INS SAHYADRI

(ព្រះសីហុ)៖ កាលពីល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកកាពីទែន Ashwin Arvind របស់នាវាចម្បាំងឥណ្ឌា INS SAHYADRI បានអញ្ជើញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ចូលរួមជាកិត្តិយសក្នុងពិធីជប់លៀង នៅលើនាវាចម្បាំងរបស់ឥណ្ឌា INS SAHYADRI ក្នុងឱកាសនៃទស្សនកិច្ចរបស់កងនាវិក នៃនាវាចម្បាំង INS SAHYADRI និងនាវាចម្បាំង KILTAN របស់ឥណ្ឌា នៅកំពង់ផែក្រុងព្រះសីហនុ៕ (SNKR)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com