វេទិកាសុខភាពដល់អាណាព្យាបាលជនបញ្ញាខ្សោយ 

ស្វាយរៀងៈ ថ្ងៃនេះគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវេទិកាសុខភាពដល់អាណាព្យាលបាលជនបញ្ញាខ្សោយចំនួន ៩០ នាក់ និងកីឡាករ កីឡាការិនី ២០ នាក់ មកពីអង្គការ សមាគម និងពីក្រុមគ្រួសារនានា ជុំវិញខេត្តស្វាយរៀង ដើម្បីផ្តល់ឱកាសដល់ពួកគេបានយល់ ដឹងពីការថែទាំសុខភាព។
 

លោក ស៊ុម សុជាតិ អភិបាលរង និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាខេត្តស្វាយរៀងបានមានប្រសាសន៍ថា ចាប់តាំងពីអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តស្វាយរៀង បានកកើតមក សកម្មភាពបម្រើឱ្យជនបញ្ញាខ្សោយត្រូវបានរៀបចំឲ្យមានច្រើនលើកមកហើយដូចជា ការរៀបចំការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្ត ការរៀបចំកម្មវិធីត្រួតពិនិត្យសុខភាព វេទិកាសុខភាព ការចូលរួមប្រកួតថ្នាក់ជាតិ បញ្ជូនក្រុមកីឡាបាល់ទាត់ទៅចូលរួមប្រកួតលក្ខណៈអន្តរជាត ព្រមទាំងមានកម្មវិធីហ្វឹកហាត់ជាប្រចាំ នៅទីរួមខេត្ត ព្រមទាំងស្រុកមួយចំនួនទៀតផង។

 

គណៈកម្មាធិកាស្ប៉ស្យ៉ាល់អូឡាំពិកខេត្តបានបញ្ជូនកីឡាខ្សោបញ្ញារបស់ខ្លួនទៅរួមប្រកួតកីឡា បាល់ទាត់អនុតំបន់មេគង្គនៅព្រះរាជាណាចក្រថៃ កាលឆ្នាំកន្លងមក ទទួលបានមេដាយ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៀតផង៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង