WORLD CUP 2022: ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន នឹងមកដល់កម្ពុជាស្អែក

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកនេះ ពីរថ្ងៃមុនជួ​បកម្ពុជា ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២ វគ្គជម្រុះជុំទី២តំបន់អាស៊ី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ប្រភពបន្តថាក្រុមបារ៉ែន នឹងមកដល់កម្ពុជា វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ខណៈបារ៉ែនត្រូវប្រកួតជាមួយកម្ពុជាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។

ប្រកួតដំបូងរបស់បារ៉ែនក្នុងពូលC បានត្រឹមតែស្មើអ៊ីរ៉ាក់ ១ទល់នឹង១ ចំនែកកម្ពុជាស្មើហុងកុង ១ទល់នឹង១ដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com