ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ជប៉ុន ប្តេជ្ញា​នឹង​ខំរៀន​ភាសា​ខ្មែរ ដើម្បី​ស្គាល់​កម្ពុជា​កាន់តែច្បាស់​

(​ភ្នំពេញ​)៖ លោក មិ​កា​មិ មាសា​ហិ​រ៉ូ ( Mikami Masahiro ) ជា​ឯកអគ្គរដ្ឋទូត​ថ្មី របស់​ជប៉ុន ប្រចាំ​កម្ពុជា​។ លោក មិ​កា​មិ បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​បំពេញបេសកកម្ម​ការទូត​រយៈពេល ៣​ឆ្នាំ​។ ពេលមកដល់​កម្ពុជា​ភ្លាម លោក​ទូត បានចេញ​ខ្លី​ប​វិ​ដេ​អូ ជា​ភាសា​ខ្មែរ ហើយ​ប្តេជ្ញា​ថា នឹង​ខំរៀន​ភាសា​ខ្មែរ ដើម្បី​ស្គាល់​កម្ពុជា​កាន់តែច្បាស់​។​

​ស្ថានទូត​ជប៉ុន បាន​ផ្សព្វផ្សាយ​នូវ​សារ​ស្វាគមន៍​របស់លោក​ឯក​អគ្គរដ្ឋទូត​ជប៉ុន​ថ្មី មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​។ លោក​ទើបតែ​មកដល់​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ ( ថ្ងៃទី​០១​កញ្ញា ឆ្នាំ​២០១៩)​។ លោក​មាន​កិត្តិយស និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង បានមក​កាន់​ប្រទេស​កម្ពុជា ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​ជប៉ុន និង​ជា​ប្រទេស​ដែលមាន​វប្បធម៌​ដ៏​អស្ចារ្យ​។ លោក​ទូត ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោក លោកស្រី ក្មួយៗ និង​ទស្សនា​ទីកន្លែង​នានា នៅ​ប្រទេស​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com