លោកទូតជប៉ុនថ្មី ​ខំប្រឹងរៀនភាសាខ្មែរ ​ដើម្បីស្គាល់កម្ពុជា​​ឲ្យកាន់តែច្បាស់​

(ភ្នំពេញ)៖ ឯកអគ្គរាជទូត​ថ្មីជប៉ុនប្រចាំ​នៅកម្ពុជា លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកឧត្តមបាននិងកំពុ​ង​ខំ​ប្រឹងរៀនភាសាខ្មែរបន្ថែម ដើម្បីបានស្វែងយល់ពីកម្ពុជាឲ្យកាន់តែច្បាស់។

តាមរយៈវីដេអូខ្លីមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានាថ្ងៃទី០៦ ខែកញ្ញា ឯកអគ្គរាជទូតថ្មីរូបនេះ បាននិយាយជាភាសាខ្មែរថា «ជម្រាបសួរ! ខ្ញុំឈ្មោះ មិកាមិ ឯកអគ្គរាជ​ទូតជប៉ុន។ ខ្ញុំសប្បាយរីករាយដែលបានមកធ្វើការនៅកម្ពុជា។ ខ្ញុំខំរៀនភាសាខ្មែរ ដើម្បីស្គាល់កម្ពុជាកាន់​តែច្បាស់។ សូមអរគុណ»។

សូមបញ្ជាក់ថា លោក ម៉ាសាហ៊ីរ៉ូ មិកាមិ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅនេះ​ ដើម្បីបំពេញការងារជាឯកអគ្គរាជទូត​ថ្មីប្រចាំកម្ពុជា​ ជំនួសលោក ហូរីណូជី ហ៊ិដេសា ដែលបានបញ្ចប់​អាណត្តិ​កាល​ពី​ខែ​សីហា​ កន្លង​ទៅ៕

«Chumreap Suo from Ambassador Mikami»

«ជម្រាបសួរពីលោកទូតមិកាមិ??»លោកទូតមានប្រសាសន៍ថា នឹងខំរៀនភាសាខ្មែរដើម្បីស្គាល់កម្ពុជាកាន់តែច្បាស់។«Chumreap Suo from Ambassador Mikami??»Ambassador said that he will study Khmer language for better understanding of Cambodia.Youtube Link: https://youtu.be/HNYNU6TQ45I

Posted by Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា on Friday, September 6, 2019

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com