លោកស្រី ​Megan Hirst ​ត្រូវបានជ្រើសរើស​ជាសហមេធាវី​នាំមុខ​អន្តរជាតិ​ថ្មី ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​

(ភ្នំពេញ)៖ សាលាក្តីខ្មែរក្រហម សម្រេចជ្រើសរើសយក លោកស្រី Megan Hirst ជាសហមេធាវីនាំមុខ​អន្តរ​ជាតិថ្មី តំណាងដើមបណ្តឹងរដ្ឋប្បវេណី។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម លោកស្រី Megan Hirst ជនជាតិអូស្ត្រាលី ជំនួ​ស​តំណែងលោកស្រី Marie Guiraud ជនជាតិបារាំង ដែលបានលាលែងពីតំណែងកាលពីខែមិថុនា ឆ្នាំ​២០​១៩ ដែលមានសុពលភាព ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com