នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ពជាតិ បញ្ជាមិនឲ្យយកកងកម្លាំង និងមធ្យោបាយរបស់កងទ័ព ទៅបម្រើក្រុមហ៊ុនឯកជន

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បានចេញបទបញ្ជាមិនឲ្យយកកងកម្លាំង និងមធ្យោបាយរបស់កងទ័ព ទៅបម្រើឲ្យផលប្រយោជន៍ឯកជន។

យោងតាមបទបញ្ជា បានឲ្យដឹងថា មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ ត្រូវគ្រប់គ្រងទ័ពឲ្យបានល្អ ដោយមិនត្រូវទ័ពទៅយាមស្ថាប័នឯកជន ដូចជារោងចក្រ សហគ្រាសឡើយ។ ជាពិសេស ហាមមិនឲ្យកងទ័ពស្លៀកពាក់ឯកសណ្ឋាន និងកាន់អាវុធ ចូលទៅក្នុងគ្រឹះស្ថានឯកជន ដូចជាភោជនីយដ្ឋាន ក្លឹមកម្សាន្ត ហាងលក់ទំនិញ ដែលមានមហាជនច្រើនកុះករឡើយ៕

សូមបទបញ្ជាដូចខាងក្រោម៖

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com