ឯកឧត្ដម តូច ប៉ូលីវ៉ា ដឹកនាំក្រុមការងារចុះសិក្សាបញ្ហាបរិស្ថាននៅតំបន់ព្រំដែនខេត្តស្វាយរៀង-ខេត្តតៃនិញ

(ស្វាយរៀង)៖ នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះសិក្សាជាក់ស្ដែងជុំវិញបញ្ហាបរិស្ថាននៅតំបន់ព្រំដែន(ខេត្តស្វាយរៀង-ខេត្តតៃនិញ)។

ឯកឧត្ដមក៏បានទៅពិនិត្យទីតាំងអូតាមោក ស្ថិតនៅជុំមនោរម្យ ទីលានចាក់សំរាម តំបន់សេដ្ឋកិច្ចពិសេសតាយសេង ព្រែកតាពៅ ស្ពានចុងសំរិទ្ធិនិងបណ្ដាប្រព័ន្ធទេក ព្រែក អូរ ជាប់តំបន់ព្រំដែនខេត្តតៃនិញ។

ការចុះសិក្សាជាក់ស្ដែងជុំវិញបញ្ហាបរិស្ថាននៅតំបន់ព្រំដែននេះ មានការចូលរួមពី លោកឧត្ដមសេនីយ៍ស្នងការរង លោកប្រធានមន្ទីរបរិស្ថាន លោកអភិបាលរងស្រុកស្វាយទាប លោកអភិបាលរងក្រុងបាវិត លោកអនុប្រធានមន្ទីរធនធានទឹក លោកប្រធានច្រកទ្វាព្រំដែនអន្តរជាតិបាវិត លោកប្រធានការិយាល័យបរិស្ថានស្រុកស្វាយទាប និងក្រុងបាវិត លោកមេឃុំមនោរម្យ លោកចៅសង្កាត់បាវិត លោកចៅសង្កាត់ច្រកម្ទេស មន្រ្តីសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com