WORLD CUP 2022: អ្នកគាំទ្រឥណ្ឌូនេស៊ី និងម៉ាឡេស៊ីវាយតប់គ្នាក្នុងការប្រកួត

(ម៉ាឡេស៊ី)៖ អ្នកគាំទ្រម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រម៉ាឡេស៊ី ក្នុងការប្រកួតដែល ភ្ញៀវម៉ាឡេស៊ី ឈ្នះ៣ទល់នឹង២ ប្រជម្រុះបាល់ទាត់ពិភពលោក ២០២២ និងជើងឯកអាស៊ី ២០២៣ ម្សិលមិញក្នុងពូល G។

ត្រឹមនាទី៧៥ ការប្រកួតត្រូវបានផ្អាកដោយគ្មានហេតុផល ហើយចាប់ផ្តើមឡើងវិញត្រឹមតែប្រាំនាទី ទៅ៧នាទី រឺក្រោយនេះបន្តិច។

តាមសេចក្តីរាយការណ៍សារព័ត៌មានឥណ្ឌូនេស៊ី បានបង្ហាញថាមូលហេតុនៅនៃការផ្អាកការប្រកួត ដោយសារអ្នកគាំទ្រវាយតប់គ្នា បន្ទាប់ពីអ្នកគាំទ្រម្ចាស់ផ្ទះឥណ្ឌូនេស៊ី ព្យាយាមចូលទៅកន្លែងអ្នកគាំទ្រ ក្រុមភ្ញៀវម៉ាឡេស៊ី។

ទាក់ទងរឿងនេះរដ្ឋមន្ត្រីក្រសួងកីឡាម៉ាឡេស៊ី នឹងដាក់ពាក្យប្តឹងទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក ចំពោះទង្វើមិនល្អរបស់អ្នកគាំទ្រឥណ្ឌូនេស៊ី៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com