គ្រូបង្វឹកជម្រើសជាតិកម្ពុជា៖ ប្រជាជនកម្ពុជាទាំងអស់ គួរតែមានមោទនភាពចំពោះអ្វីដែលយើងប្រឹងប្រែង

(កម្ពុជា)៖ មួយគ្រាប់របស់កីឡាករខ្សែប្រយុទ្ធវិសាខា និងអតីភ្នំពេញក្រោន កែវ សុខផេង នាទីទី៣៣ ជួយឱ្យកម្ពុជា ស្មើហុងកុង ១ទល់នឹង១ ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ ជើង​ឯកអាស៊ី ២០២៣ ម្សិលមិញនៅពហុកីឡដ្ឋានជាតិ។

ក្រោយចាប់ការប្រកួត លោក Felix G Dalmas បានប្រាប់អ្នកសារព័ត៌មានថា យើងមិនពេញចិត្តនឹង លទ្ធផលទេ តែមិនខកចិត្តដែរ ព្រោះកីឡាករបានប្រែងប្រែង និងជាអ្វីដែលយើងធ្វើការជាមួយគ្នាបានមួយឆ្នាំ។ លោកបន្តថានេះប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយនេះជាមូលដ្ឋានគ្រឹះដែលយើងចង់បាន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមទៀតថា ប្រជាជនទាំងអស់គួរតែសប្បាយចិត្ត និងមាន មោទនភាពនូវអ្វីដែលកីឡាកររបស់យើងបានប្រែងប្រែងលេងលើទីលានដោយក្លាហាន និងឆន្ទះក្នុងការប្រយុទ្ធ។

សូមជម្រាបជូនថាការប្រកួតនេះលេងបាន១៦នាទីកីឡាករ Tan Chun Lok បើកការស៊ុតបញ្ចូលទីនាំមុខឱ្យហុងកុង តែ១៧នាទីបន្ទាប់ កម្ពុជាតាមស្មើដោយគ្រាប់បាល់កីឡាករ កែវ សុខផេង។

នេះជាលើកទី១ ដែលកម្ពុជាបង្អាក់ដំណើរឈ្នះរបស់ហុងកុងលើកខ្លួន ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ (គិតចាប់ពីឆ្នាំ១៩៩៩)៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com