ច្បាប់​ចរាចរណ៍​ផ្លូវគោក នឹងត្រូវ​កែប្រែ​ម្តងទៀត ដើម្បី​ដាក់ពិន័យ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ លើ​អ្នក​ល្មើសច្បាប់​!

(​ភ្នំពេញ​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា រាជរដ្ឋាភិបាល នឹងធ្វើ​វិសោធនកម្ម កែប្រែ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ម្តងទៀត ក្នុង​គោលដៅ ដាក់ពិន័យ​អោយ​កាន់តែ​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ល្មើសច្បាប់​។ ការកែប្រែ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាថ្មីទៀត​នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ពីមួយថ្ងៃ ទៅមួយថ្ងៃ​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​បែបនេះ ក្នុង​ពិធី​បិទ​សន្និសីទ ប្រចាំឆ្នាំ​លើក​ទី​២ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com