ភ្ជុំ​ឆ្នាំនេះ បាន​ឈប់ ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧-២៨-២៩ និង​ថ្ងៃទី​៣០ ខែកញ្ញា​!

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ថ្ងៃ​ឈប់​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ឆ្នាំនេះ​។ ពោលគឺ​បងប្អូន​កម្មករនិយោជិត​ទាំងអស់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ដោយមាន​ប្រាក់​ឈ្នួល ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ចំនួន ៤​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧-២៨-២៩ និង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ជំនួស​ថ្ងៃទី​២៩​កញ្ញា ដែល​ត្រូវចំ​ថ្ងៃអាទិត្យ​។​

​ជាមួយគ្នានេះ ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ជម្រាប​ទៅកាន់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ឲ្យ​ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល ក្នុង​ខែកញ្ញា​ជូន​កម្មករនិយោជិត លើក​ទី​២ ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ បើ​ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច ៥០% ( ហាសិប​ភាគរយ ) មុនពេល​បុណ្យ​ភ្ជុំបិណ្ឌ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com