ឯកឧត្តម ហ៊ុន ម៉ា​នី និង​ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ក្រុមការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​ព័ត៌មាន​

(​ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុន ម៉ា​នី និង​ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ក្រុមការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​ព័ត៌មាន​។ ពិធី​នេះ បានធ្វើ​ឡើង នៅ​ទីស្តីការក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​ពិធី​នេះ ក៏មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រួមជាមួយ​វត្តមាន​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដោយមាន​សមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក​. លោក លោកស្រី​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ចូលរួម​ចំនួន​ជាង ២០០ នាក់​។​

​សមាជិក សមាជិកា​បន្ថែម​ថ្មី​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​ព័ត៌មាន ដែល​ត្រូវ​បានប្រកាស​ទទួលស្គាល់ នាពេលនេះ មាន​ចំនួន ១៩៦​នាក់​។

​លោក តូច ណា​រ័ត្ន សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក​. បានធ្វើ​វឌ្ឍនភាព​ការងារ​របស់ ស​.​ស​.​យ​.​ក​. ក្នុង​វិស័យ​ព័ត៌មាន និង​បង្ហាញ​ពី​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​របស់​យុវជន​យើង ហើយ លោក​ក៏បាន​បន្ថែម ដោយបាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដល់​ទឹកចិត្ត និង​ការចូលរួម​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី ដែល​តែងតែ​ចូលរួម​គាំទ្រ​ជាមួយ​យុវជន​ស​.​ស​.​យ​.​ក​. ក្នុង​សកម្មភាព​សង្គម ទាំង​ទឹកចិត្ត ស្មារតី និង​ធនធាន​។

​លោក តូច ណា​រ័ត្ន បានដាក់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់ ព្រមទាំង​បាន​ប្តេជ្ញា​ដើរ​តាម​មាគ៌ា​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល អោយស្រប​តាម​ដំណើរ​វិ​វ​ឌ្ឍ​របស់​កម្ពុជា និង​ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​៕​

( រូបភាពពីសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងព័ត៌មាន )

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com