សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​រៀប​ចំ​ពិធី​លៀង​សាយភោជន៍ ជូនឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ និ​ង​លោកជំទាវ​

​(ភ្នំពេញ)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​ល្ងាចថ្ងៃទី០​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​រៀ​ចំ​ពិធី​លៀង​សាយភោជន៍ ជូនឯកឧត្តម មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​លោកជំទាវ ព្រម​ទាំ​គណៈប្រតិភូ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល​ឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៣​ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ពិធី​លៀង​សាយភោជន៍ ដែល​រៀ​ចំ​ធ្វើឡើង​ ​នៅ​វិមាន​សន្តិភាព​ (​វិមាន​រដ្ឋាភិបាល​) នេះ គឺមាន​មានការ​ចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​មន្ត្រី​អង្គទូត​នានា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម មហា​ធា មហាម៉ាត់ នៅ​កម្ពុជា​នាពេលនេះ នឹង​បានរួម​ចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​៕​

       

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com