លោក នួន ជា៖ «ខ្ញុំសូមនិយាយក្រៅបន្តិច… ដូចជា សម រង្សី នេះអ្នកស្នេហាជាតិអី? ងាកៗចេញទៅក្រៅប្រទេស ហើយដូច កឹម សុខា អីនេះ និយាយតែពីរឿងប្រជាធិបតេយ្យ វាអត់ប្រយោជន៍ទេ!»

(ភ្នំពេញ)៖ លោក នួន ជា៖ «ខ្ញុំសូមនិយាយក្រៅបន្តិច។ ដូចជា សម រង្សី នេះអ្នកស្នេហាជាតិអី? ងាកៗចេញទៅក្រៅប្រទេស។ ហើយដូច កឹម សុខា អីនេះ និយាយតែពីរឿងប្រជាធិបតេយ្យ វាអត់ប្រយោជន៍ទេ។

ចូរនិយាយពីរឿងពលកម្មវិញ, ពលកម្មកម្លាំងកាយ និងពលកម្មខួរក្បាល ដើម្បីឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិ។ … អ្នកណាស្នេហាជាតិ គឺពលកម្មទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា ដើម្បីកសាងជាតិ។

ចុះបើនិយាយជជែកគ្នាតែពីរឿងលទ្ធិប្រជាធិបតេយ្យ ខ្ញុំធុញនោះធុញ! និយាយអត់ប្រយោជន៍នោះទេ។ ប៉ុន្តែ តើអ្នកទាំងអស់នេះចុះជាប់នឹងកសិករទេ? ទៅពលកម្មខ្លួនឯងទេ? ចុះជាប់នឹងគេ ស្រលាញ់គេទេ? ហើយ មានមាគ៌ាត្រឹមត្រូវជាមួយកសិករទេ? អាហ្នឹងវាអញ្ចឹង…»។ លោក នួន ជា និយាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១១៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com