រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំស្តីពីបញ្ហាពុករលួយ​រវាងមេធាវី​ និងមន្ត្រីតុលាការ​

(ភ្នំពេញ)៖ ដោយគោរព និងអនុវត្តតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះ​រា​ជាណាចក្រ​កម្ពុជា​ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ​ឆ្នាំ២០១៩នេះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំផ្ទៃក្នុង​ ពិភាក្សាស្តីពីបញ្ហាពុករលួយ​រវាងមេធាវី​ និងមន្ត្រីតុលាការ​ ព្រមទាំង​ការពង្រឹង​អភិបាលកិច្ច​ល្អ​ នៅក្នុង​ប្រព័ន្ធ​តុលាការ។

កិច្ចប្រជុំ​ នេះមានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំនៃក្រសួង​យុត្តិធម៍​ ត្រូវ​បាន​រៀបចំទ្បេីង​ ដេីម្បីពិនិត្យ​ ពិភាក្សា​អំពីបញ្ហាប្រឈម​ និងរកដំណោះស្រាយដ៏មាន​ប្រសិទ្ធភាព​ ក្នុងការពង្រឹងអភិបាលកិច្ចល្អ​ ក្នុង​ប្រព័ន្ធតុលាការ​។

​សូមជម្រាបជូនថា សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី នៃព្រះ​រា​ជាណាចក្រ​កម្ពុជា​ បាន​លេីកទ្បេីងក្នុងកិច្ចប្រជុំ​ប្រចាំឆមាស​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ កាលពីថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩ កន្លងទៅដោយណែនាំឲ្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យករណីមានអំពើពុករលួយនៅក្នុងស្ថាប័នតុលាការ បានកើតឡើងរវាងមេធាវី​ និងមន្ត្រីតុលាការ​មួយចំនួន ដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះមិនអាចទទួលបានយុត្តិធម៌ត្រឹមត្រូវតាមច្បាប់៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com