ធនាគារជាតិប្រកាសឲ្យ​អ្នកដែល​មាន​ក្រដាសប្រាក់រៀលចាស់​ ទក់ ឬរហែក ​អាចប្តូរយក​ថ្មី​បាន​

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យអ្នកដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក អាចប្តូរ​យកក្រដាសប្រាក់រៀលថ្មីបាន នៅតាមសាខាធនាគារជាតិ គ្រប់រាជធានី ខេត្ត។

សេចក្តីជូនដឹងរបស់ធនាគារជាតិ នៅបានឲ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ​ធនា​គារជាតិនឹងរៀបចំយុទ្ធនាការស្រឡាញ់ប្រាក់រៀល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

យុទ្ធនាការនេះ នឹងផ្តល់ឱកាសដល់សាធារណជនដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក​ អាចប្តូរយកក្រដាសប្រាក់រៀលថ្មី នៅតាមបញ្ជរបេឡារបស់សាខាធនាគារជាតិរាជធានី ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) រៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង