សម្តេច​ប្រមុខរដ្ឋស្តីទី ទទួល​ជួប​សវនាការ​ជាមួយ​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី​

(ភ្នំពេញ)៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​សវនាការ​ជាមួយនឹង​ឯកឧត្តម​បណ្ឌិត មហា​ធា មហាម៉ាត់ (Dr. Mahathir Mohamad)​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី នា​ព្រឹក​ថ្ងៃ​អង្គារ ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១:០០​នាទី នៅ​វិមាន​ព្រឹទ្ធសភា។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានដឹកនាំគណៈ​ប្រតិភូ មកដល់​រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ០៣ថ្ងៃ នៅកម្ពុជា​។

នាព្រឹកថ្ងៃទី០៣​ ខែកញ្ញានេះ​ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី វ័យ ៩៤ឆ្នាំ បាន​ជួបពិភាក្សាការងារ​ជាមួយ​សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព​ ក្នុងរាជធានីភ្នំពេញ​។ ប្រមុខដឹកនាំទាំងពីរ ក៏បាន​ធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា​រវាង​កម្ពុជា ម៉ាឡេស៊ី លើផ្នែកពន្ធគយ និងផ្នែកទេសចរណ៍ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com