កម្ពុជា​-​ម៉ាឡេស៊ី គាំទ្រ​បេក្ខភាព​ប្រទេស​ទី​ម័​រ ឡេស ជា​សមាជិក​ទី​១១ របស់​អាស៊ាន​

(​ភ្នំពេញ​)៖ ក្នុង​កិច្ចពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បាន​ព្រម​ព្រៀងគ្នា គាំទ្រ​បេក្ខភាព​របស់​ប្រទេស ទី​ម័​រ ឡេស ចូល​ជា​សមាជិក​ទី​១១ របស់​សហគមន៍​អាស៊ាន​។ នេះ​បើតាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ក្នុង​សន្និសីទកាសែត​រួមគ្នា ក្រោយ​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។​

​លោកនាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី មហា​ធា មហាម៉ាត់ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា​។​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក ថ្ងៃ​អង្គារ ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវ​ការជូន ឯកឧត្តម មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​លោកជំទាវ Siti Hasmah Mohamad Ali នៅក្នុង​ឱកាស​ដែល ឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី និង​មន្ត្រី​អង្គទូត​នានា​ជាច្រើន​ទៀត​ប្រចាំ​កម្ពុជា​ផងដែរ​។​

​នៅពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កំពុង​ប្រជុំពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​វិមាន​សន្តិភាព​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com