សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​

(ភ្នំពេញ)៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវ​ការជូន ឯកឧត្តម មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​លោកជំទាវ Siti Hasmah Mohamad Ali នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​អង្គារ ទី០​៣ ខែ កញ្ញា​ឆ្នាំ ២០១៩​ នេះ នៅក្នុង​ឱកាស​ដែលឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ៣​ថ្ងៃ ​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​។​

​នៅក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី និង​មន្ត្រី​អង្គទូត​នានា​ជាច្រើន​ទៀត​ប្រចាំ​កម្ពុជា​ផងដែរ​។​

​នៅពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កំពុង​ប្រជុំពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​វិមាន​សន្តិភាព​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com