ឯកឧត្តម លឹម គានហោ ពិនិត្យជាក់ស្តែង ដើម្បីវាយតម្លៃអំពីស្ថានភាព និងវិសាលភាពនៃទឹកទន្លេមេគង្គ នៅក្នុងខេត្តព្រៃវែង

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធាន ទឹក និងឧតុនិយម និងសហការីអមដំណើរដោយលោកប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង បានពិនិត្យជាក់ស្តែង ដើម្បីវាយតម្លៃអំពីស្ថានភាព និងវិសាលភាព នៃទឹកទន្លេមេគង្គ ដែលក្នុង​រយៈពេលប្រមាណជិត ២សប្តាហ៍កន្លងមកនេះ ទឹកបានចាប់ឡើងដល់កម្ពស់ ដែលមានលទ្ធភាព​ហូរចូលតាមបណ្តាព្រែក, បឹងបួរ, ទីទំនាប និងប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធដល់បណ្តាខេត្ត ដែលពឹងផ្អែកនូវរបបទឹកទន្លេ។

គិតមកទល់បច្ចុប្បន្ននេះបណ្តាព្រែកប្រមាណ៩០ភាគរយ ត្រូវបានហូរចូល ពីទន្លេមេគង្គនៅរដូវវស្សា ឆ្នាំ២០១៩នេះ។

ដោយឡែកសម្រាប់ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលយកប្រភពទឹកពីទន្លេមេគង្គផងដែរ ត្រង់ចំណុច​ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផល​សរុបទាំង២ ជំហាន ប្រមាណ ៣០០.០០០ហិកតា សម្រាប់៤ខេត្ត រួមមានខេត្តកំពង់ចាម, ព្រៃវែង,ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com