លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ​ឯកអគ្គរាជទូតជប៉ុនថ្មី​បានមក​ដល់កម្ពុជា​ហើយ​

(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មីបានមកដល់ប្រទេសកម្ពុជាហើយ និងត្រៀមជួបជាមួយពលរដ្ឋកម្ពុជា និងទៅទស្សនាទីកន្លែងនានាផ្សេងៗទៀត។

បើតាមទំព័រហ្វសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២ ខែកញ្ញានេះ បានបង្ហោះសារលោកទូតថ្មីដូច្នេះថា៖ «ជម្រាបសួរ! ខ្ញុំឈ្មោះ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ខ្ញុំទើបតែ​មក​​ដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com