កម្ពុជាសូមស្វាគមន៍ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធា មហាម៉ាត់ Mahathir Mohamad

(​ភ្នំពេញ​)៖ ​នៅ​ម៉ោង​ ៩:៤០​នាទី​ព្រឹក​ថ្ងៃ​ទី​ ២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​បណ្ឌិត​ មហា​ធា​ មហាម៉ាត់​ (Mahathir​ Mohamad)​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ និង​ភរិយា​ បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់​ ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៤​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩​ តប​តាម​ការ​អញ្ជើញ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ Mahathir​ Mohamad​ នឹង​អញ្ជើញ​ជួប​សំដែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្តេច​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ។​

​លោក​បណ្ឌិត​ មហា​ធា​ មហាម៉ាត់​ នឹង​អញ្ជើញ​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។​ ទន្ទឹម​នឹង​នោះ​ សម្តេច​តេ​ជោ​ និង​ លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ក៏​នឹង​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ​ដែល​មាន​ផលប្រយោជន៍​រួម​ផង​ដែរ​។​ បន្ទាប់​មក​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួម​គ្នា​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ លោក​បណ្ឌិត​ មហា​ធា​ មហាម៉ាត់​ នៅ​កម្ពុជា​ នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុ​ ង​ការ​ពង្រឹង​ និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ នូវ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ក្នុង​កម្រិត​តំបន់​ និង​អន្តរជាតិ​ ៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com