កម្មករ​កាត់ដេរ ជិះឡាន​ក្រុង និង​កាណូត នៅ​ភ្នំពេញ ដោយ​ឥតគិតថ្លៃ រយៈពេល ០២​ឆ្នាំ បន្ថែមទៀត ចាប់ពី​ថ្ងៃទី​០១​កញ្ញា ឆ្នាំ​២០១៩ តទៅ​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​បងប្អូន​កម្មករ​-​កម្មការិនី ប្រើប្រាស់​សេវា​រថយន្តក្រុង ( City Bus ) និង​កាណូត​សាធារណៈ ( Taxi Boat ) ដោយ​មិន​គិត​កម្រៃ​សេវា រយៈពេល ០២ ឆ្នាំ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ហើយនឹង​ត្រូវ​ផុតកំណត់ នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩​។

​ក៏ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ជួយ​សម្រួល​ដល់​ការចំណាយ​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​កម្មករ​កម្ម​ការិនី​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ជាគោលការណ៍​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​មិន​យក​កម្រៃ​សេវា ចំពោះ​បងប្អូន​កម្មករ​-​កម្មការិនី​ទាំងអស់ ដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង និង​កាណូត​សាធារណៈ របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ( City Bus ) រាជធានី​ភ្នំពេញ រយៈពេល ០២​ឆ្នាំ បន្តទៀត ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​គ្រាន់តែ​បង្ហាញ​កាត​ធ្វើ​ការងារ ទៅ​ភ្នាក់ងារ​បម្រើសេវា​របស់​រដ្ឋាករ នឹង​ទទួលបាន​សេវា​នេះ​ភ្លាម​។​

​សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​ទាំងអស់ មេត្តា​ជ្រាប និង​ចូលរួម​ធ្វើដំណើរ​តាម​រថយន្តក្រុង និង​កាណូត​សាធារណៈ របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ( City Bus ) រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព និង​ផា​សុភ​ភាព​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com