អគ្គនាយកដ្ឋានពន្ធដា និងស្ថានទូតចិន ប្រចាំកម្ពុជា បើកវេទិការ ស្តីពីយន្តការនៃកិច្ចសហប្រតិបត្តិការផ្នែកសារពើពន្ធ

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយកពន្ធដា បានមានប្រសាសន៍ថា វេទិការនេះមាន​សារៈសំខាន់ណាស់ដើម្បីឲ្យអ្នកវិនិយោគទុនចិនស្វែងយល់ពីកិច្ចសហប្រតិបត្តការរវាងកម្ពូជា-ចិន លើវិស័យ​សេដ្ឋកិច្ច និងសារពើពន្ធ។

លោកបានបន្តថា វេទិកានេះ ក៏បានបង្ហាញពីច្បាប់របស់កម្ពុជាពាក់ព័ន្ធលើការយកពន្ធត្រួតគ្នា ដើម្បីជាប្រយោជន៍មិន​ឲ្យវិនិ​យោគិនខាតបង់ច្រើន ជាពិសេសចង់បង្ហាញពីយន្តការថ្មីៗ ក្នុងការចុះបញ្ជីក្រុមហ៊ុន​​តាមប្រព័ន្ធបច្ចេកវិទ្យា។

ចំណែក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានស្វាគមន៍ចំពោះវេទិកានេះ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិល្អ រវាងកម្ពុជា-ចិន នៅលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន បានឈានដល់កម្រិតមួយលើសពីការរំពឹងទុក គឺមាន​រហូតដល់ជាង៦ពាន់លានដុល្លារ។

ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានបង្ហាញទិន្នន័យថា កម្ពុជា-ចិន បានកំណត់ផែនការវិនិយោគថ្មី ដើម្បី​​ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com