ក្រុមហ៊ុនមួយបោះទុនជាង ១០០លានដុល្លារ ​សាងសង់រោងចក្រ​ផលិតអគ្គិសនី​ដើរដោយពន្លឺ​ព្រះអាទិត្យ​នៅខេត្តពោធិ៍សាត់​ និង​កំពង់ឆ្នាំង

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុញ្ញាតឲ្យមានការសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួនពីរ នៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលមានទុនវិនិយោគជាង ១០០លានដុល្លារអាមេរិក។

បើតាម CDC បានជូនដំណឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន SCHNEITEC SUSTAINABLE CO., LTD គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

២៖ ក្រុមហ៊ុន SCHNEITEC SUSTAINABLE CO., LT” គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិ​សនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរមាស ឃុំ​តាំង​ក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com