គម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២ទៀត​នៅព្រះសីហនុ ​ត្រូវបានអនុម័ត​

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ​៥ ចំនួន២ថ្មីទៀត នៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគជាង ៣០០លានដុល្លារអាមេរិក។

បើតាម CDC បានជូនដំណឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន HAI GANG GRAND HOTEL CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៩០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៨១​កន្លែង។

២៖ ក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD គម្រោង​សាង​សង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១,១១១បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២២៦លានដុល្លារអាមេរិក និង​អាចបង្កើតការងារបានចំនួន ១,៦៦៨កន្លែង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com