សមាជវិសាមញ្ញសង្គ្រោះជាតិត្រូវបានជ្រើសរើសអនុប្រធានបានសម្រេចតាមការគ្រោងទុក

(ភ្នំពេញ) ៖ សមាជវិសាមញ្ញនៃគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងែនេះ បានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ និងជ្រើសរើសអនុប្រធានគណបក្សចំនួនបីរូបជាថ្មីម្តងទៀត ដើម្បីឲ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

ការរៀបចំសមាជវិសាមញ្ញនេះ ស្ថិតក្រោមអធិតីលោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ និងមានអ្នកចូលរួមប្រមាណជាង២០០នាក់ រាប់ទាំងតំណាងរាស្ត្រផងដែរ។

 

អនុប្រធានគណបក្សសង្គ្រោះជាតិទាំងបីនាក់ ត្រូវបានជ្រើសរើសជាអនុប្រធាន ដោយតាមការគ្រោងទុក នៃការធ្វើសមាជវិសាមញ្ញរបស់បក្ស គឺលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ដែលត្រូវជ្រើសរើសកាលពីសាមាជលើកមុន នាថ្ងៃទី២ ខែមេសា ប៉ុន្តែក្រសួងមហាផ្ទៃមិនទទួលស្គាល់ ដោយចាត់ទុកថា ខុសលក្ខន្តិកៈរបស់គណបក្ស៕(SNសឺន ជុំសុធន)

photo_2017-04-25_09-35-51 photo_2017-04-25_09-35-52 (2) photo_2017-04-25_09-35-52 photo_2017-04-25_09-35-53 (2) photo_2017-04-25_09-35-53 (3) photo_2017-04-25_09-35-53 photo_2017-04-25_09-35-54 (2) photo_2017-04-25_09-35-54 photo_2017-04-25_09-35-56 (2) photo_2017-04-25_09-35-56

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង