ព្រឹក​នេះ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ពិភាក្សា​លើ​សេចក្តី​ព្រាង​ «​ច្បាប់​ស្តី​ពី​សំណង់​»

(​ភ្នំពេញ​)៖​ ព្រឹក​នេះ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ដើម្បី​ផ្តើម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ “​ច្បាប់​ស្តី​ពី​សំណង់​”​។​

​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​ ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ បាន​លើក​ឡើងមុននេះបន្តិច​ថា​ “​ច្បាប់​ស្តី​ពី​សំណង់​”​ ដែល​នឹង​ត្រូវ​លើក​មក​ពិភាក្សា​នោះ​ មាន​ខ្លឹមសារ​ គោលបំណង​ និង​សារ​ប្រយោជន៍​ដូច​ជា​៖

១-​ ពង្រឹង​ការ​គ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ការ​ប្រតិបត្តិ​ការងារ​ទាំងឡាយ​ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នក​ប្រើប្រាស់​ និង​សាធារណជន​។​

២-​ ចូលរួម​ពង្រឹង​ការ​គ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ​។

៣-​ បង្កើន​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​។

៤-​ បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅ​ក្នុង​វិស័យ​សំណង់​ ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com