លោកនាយករដ្ឋមន្រ្តីវៀតណាម និងលោកជំទាវបានអញ្ជើញដល់វិមានសន្តិភាព

(ភ្នំពេញ) ៖ នៅមុននេះបន្តិច លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងលោកជំទាវ ត្រាន់ ង្វៀន ធូ បានអញ្ជើញមកដល់វិមានសន្តិភាព ដែលត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដោយសម្តេចអគ្គមហាសេនាបតីតេជោ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ។

ក្រោយពីពិធីត្រួតពលត្រូវបានបញ្ចប់ លោកនាយករដ្ឋមន្រ្តីវៀតណាម និងលោកជំទាវ បានថតរូបអនុស្សារីយ៌នៅមុខផ្ទាំងគំនូរស្រះស្រង់ដ៏ល្បីល្បាញរបស់កម្ពុជា។

កម្មវិធីផ្លូវការបន្ទាប់នេះ គឺកិច្ចប្រជុំពិភាក្សារវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តីវៀតណាម ព្រមទាំងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើពិធីសារមួយចំនួន៕

 

FB_IMG_1493089112136 FB_IMG_1493089107660 FB_IMG_1493089102523 FB_IMG_1493089096776 FB_IMG_1493089092609 FB_IMG_1493089088543 FB_IMG_1493089083850 FB_IMG_1493089078911

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង