រដ្ឋសភា និង​ព្រឹទ្ធសភា រៀបចំ​សិក្ខាសាលា និយាយ​ពីនីតិវិធី និង​បច្ចេកទេស តាក់តែង​សេចក្តីព្រាងច្បាប់ និង​សេចក្តីស្នើច្បាប់​

(​ភ្នំពេញ​)៖ រដ្ឋសភា និង​ព្រឹទ្ធសភា បាន​សហការ រៀបចំ​សិក្ខាសាលា​មួយ ស្ដីពី នីតិវិធី និង​បច្ចេកទេស​តាក់តែង​សេចក្ដីព្រាងច្បាប់ និង​សេចក្ដីស្នើច្បាប់​នៅ​កម្ពុជា​។ សិក្ខាសាលា នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សាន់វ៉េ ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត​នីតិ​កោសល្យ ប៉ែន បញ្ញា និង​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​ព្រឹទ្ធសភា និង​រដ្ឋសភា​។​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com