សម្តេច​ក្រឡាហោម ស ខេង ប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ប្តេជ្ញា​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​លំហ​នយោបាយ

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ប្តេជ្ញា​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​លំហ​នយោបាយ តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​បាន​ចុះផ្សាយ កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ភាព​រីកចំរើន និង​ឈាន​ទៅជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​នៅលើ​សកលលោក​។

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​វេទិកា​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​៣ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើង​ចំណុច​សំខាន់ៗ ០៥ ចំណុច ដែល​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​អនុវត្ត ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​លំហ​នយោបាយ នៅ​កម្ពុជា រួមមាន​៖

១.​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បន្ថែមទៀត ជាពិសេស​អនុញ្ញាតឱ្យ​បុគ្គល​ដែល​ជាប់​បម្រាម​ធ្វើ​សកម្មភាព​នយោបាយ អាច​ចាប់​ផ្តើមធ្វើ​សកម្មភាព​នយោបាយ​វិញ​បាន​
២.​ការលើកកម្ពស់​ភាពជា​ដៃគូ​ពិតប្រាកដ​ជាមួយ​អង្គកា​រ​សង្គម​ស៊ីវិល​
៣.​វិធានការ​ដោះស្រាយ​ពាក់ព័ន្ធ​សិទ្ធិ​ការងារ និង​សហជីព​
៤.​ការលើកតម្កើង​សិទ្ធិសេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​ស្របតាម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា​ជា​ធរមាន​
៥.​បន្ត​ដោះស្រាយ​ជម្លោះដីធ្លី​ដែល​នៅ​សេសសល់​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ព្រមទាំង​ជំរុញ និង​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​នៅ​ទូទាំងប្រទេស​៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com