លោក ហ៊ុយ វណ្ណៈ រំលឹក​អំពី​ទំនាក់ទំនង​ប្រកបដោយ​មនោសញ្ចេតនារ​វាង សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន

(​ភ្នំពេញ​)៖ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​រំលឹក​អំពី​ទំនាក់ទំនង​ប្រកបដោយ​មនោសញ្ចេតនា រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​។ ក្នុងនោះ លោក​ហ៊ុយ​វណ្ណៈ បាន​លើកយក​នូវ​អ្នកសារព័ត៌មាន ៣​រូប ដែល​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន មុនពេលលោកទាំង ៣រូប បាន​​លាចាក​លោក​យើង​នេះ​។​

​លោក ហ៊ុយ វណ្ណៈ បាន​លើកឡើងថា «​យប់មិញ ខ្ញុំ​ស្រាវជ្រាវ​ឯកសារ ក៏​ប្រទះឃើញ​កំណត់ត្រា​ពាក្យពេចន៍ ឆ្លុះបញ្ចាំង​នូវ​ទឹកចិត្ត និង មនោសញ្ចេតនា​ដ៏​មានតម្លៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន និង​អ្នក​បម្រើការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ខ្ញុំ​ទទួលបាន​តាម forward និង​សូម​ចែករំលែក​ទុកជា​ដំណាល​ប្រវត្តិសាស្ត្រ​។ សម្តេច ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ ហើយ​លោក​បាន​យកចិត្តទុកដាក់​គ្រប់​ទិដ្ឋភាព​៖

១- នៅពេល​បង ម៉ា សេរី កំពុង​ធ្លាក់ខ្លួន​ឈឺ​សម្រាក​នៅ​មន្ទីរពេទ្យ​, សម្តេច នៅលើ​រថយន្ត​ទៅកាន់​ខេត្ត​ព្រះសីហនុ តែ​បាន​ឆ្លៀត​ផ្ញើ​សារ​ជូនពរ​លើកទឹកចិត្ត​ឲ្យ បង​ម៉ា​សេរី «​ខំ​ជំនះ​លើ​ពេលវេលា​ដ៏​លំបាក​នេះ​»​។ លើសពីនេះ​ទៀត ថែមទាំង​ផ្តល់​ថវិកា ៣​ម៉ឺន​ដុល្លារ​សម្រាប់​រ៉ាប់រង​ការព្យាបាល​។ អកុសល ជំងឺ​វាយលុក​រហូតដល់​វិនាទី​ចុងក្រោយ​។ នៅពេល​បុណ្យសព​, សម្តេច បន្ត​តាម​ចូលរួម​បុណ្យ​នូវ​ថវិកា ១០​លាន​រៀល ជាមួយនឹង​សារ​ដ៏​មាន​អត្ថន័យ ដែល​ខ្ញុំ​រក្សាទុក​៖ «​ពួកយើង​បានរៀបចំ​សមរម្យ​សម្រាប់​គាត់​ហើយ ដែល​បង្ហាញឱយឃើញថា អ្នកធ្វើ​អំពើ​ល្អ មាន​មិត្ត​ភ​ក្រ​រាប់អាន និង​ជូន​ដំណើរ​ដោយ​កិត្តិយស​»​។​

២- លោក សាំង សុ​ឥន្ទ​រិ​ទ្ធ អ្នកកាសែត The Cambodia Daily ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ពិបាក​ក្នុង​ជីវភាព​គ្រួសារ ហើយ​គ្មាន​ព្រះ​បរទេស​ណា​ជួយ​ឡើយ​។ ទីបំផុត​ព្រះ​រស់នៅ​កម្ពុជា គឺ​សម្តេច ហ៊ុន សែន ផ្តល់​ថវិកា ២​ម៉ឺន​ដុល្លារ និង​ឯកឧត្តម ខៀវ កាញារីទ្ធ ៥​ពាន់​ដុល្លារ ដើម្បី​តស៊ូ​ជំនះ​ការលំបាក​រហូត​នាទីចុងក្រោយ​។​

៣- បង អ៊ិត សេដ្ឋា​៖ ទទួលបាន​ការជួយ​ពី សម្តេច ច្រើន​អនេក តាំងពី​នៅ​ពេញកម្លាំង​រហូតដល់​វិនាទី​ចុងក្រោយ រហូត​មានលទ្ធភាព​ទិញ​ផ្ទះ​ជា​ទ្រនំ​សមរម្យ​សម្រាប់​កូនកំព្រា​ទាំង​៣ ជា​មរតក​ចុងក្រោយ​។ មនោសញ្ចេតនា​នេះ គឺជា​គំរូ​ដ៏​ថ្លៃថ្លា​ណាស់ ជាពិសេស​គឺ​ពាក្យពេចន៍​កិត្តិយស​៖ «​ពួកយើង​បានរៀបចំ​សមរម្យ​សម្រាប់​គាត់​ហើយ ដែល បង្ហាញឱយឃើញថា អ្នកធ្វើ​អំពើ​ល្អ មាន​មិត្ត​ភ​ក្រ​រាប់អាន និង​ជូន​ដំណើរ​ដោយ​កិត្តិយស​»៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com