គណបក្ស​សង្គ្រោះ​ជាតិរៀបចំ​សមាជ​វិសាមញ្ញ​សារជាថ្មី ដើម្បីកែតម្រូវឲ្យអនុប្រធាន​ទាំងបីស្របច្បាប់

(ភ្នំពេញ) ៖ គណបក្សសង្គ្រោះជាតិ (CNRP) នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំសមាជវិសាមញ្ញសារជាថ្មី ដើម្បីធ្វើវិសោធនកម្មលើលក្ខន្តិកៈរបស់ខ្លួនត្រង់ប្រការ៤៧ ដើម្បីធ្វើឲ្យប្រធាន និងអនុប្រធានបក្ស ដែលត្រូវបានបោះឆ្នោតជ្រើសរើសកន្លងមក ទទួលបានសម្បទានស្រប់ចច្បាប់។

 

ការធ្វើសមាជវិសាមញ្ញនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់។

 

នៅក្នុងរបៀបវារៈដែលសំខាន់ ដែលអង្គសមាជវិសាមញ្ញ បានអនុម័តនាព្រឹកនេះ គឺការកែសម្រួលនូវលក្ខន្តិកៈ ត្រង់ប្រការ៤៧នេះ ដើម្បីឲ្យលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ក្លាយជាអនុប្រធានស្របច្បាប់របស់គណបក្សនេះ។

ការដែលធ្វើសមាជវិសាមញ្ញ ដើម្បីកែប្រែលក្ខន្តិកៈនឹងអាចបញ្ចប់នូវបញ្ហាជាមួយនឹងក្រសួងមហាផ្ទៃ ដែលកន្លងមកមិនព្រមទទួលស្គាល់អនុប្រធានគណបក្សសង្គ្រោះជាតិទាំងបីរូបនេះ។

អនុប្រធានគណបក្សសង្គ្រោះជាតិទាំងបីរូបនេះ រួមមានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិ ម្តងរួចទៅហើយ តាមរយៈសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ ប៉ុន្តែ ក្រសួងមហាផ្ទៃបានចាត់ទុកថា ការជ្រើសរើសអ្នកទាំងបី ឲ្យឡើងជាអនុប្រធានគណបក្សសង្គ្រោះជាតិ គឺផ្ទុយនឹងលក្ខន្តិកៈរបស់ខ្លួន។

កន្លងមកខាងក្រស្រួងមហាផ្ទៃ មិនព្រមទទួលស្គាល់ ទើបគណបក្សសង្គ្រោះជាតិ បង្ខំចិត្តធ្វើសមាជវិសាមញ្ញនៅថ្ងៃនេះម្តងទៀត ដើម្បីសម្រួលអ្នកទាំងបីខាងលើ ក្លាយជាអនុប្រធានដោយពេញលក្ខណៈ និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ៕ (SNសឺន ជុំសុធន)

photo_2017-04-25_08-29-39 photo_2017-04-25_08-30-52 photo_2017-04-25_08-32-06 photo_2017-04-25_08-32-28 photo_2017-04-25_08-34-44 photo_2017-04-25_08-54-02 photo_2017-04-25_08-54-04 photo_2017-04-25_08-54-20 photo_2017-04-25_08-54-31 photo_2017-04-25_08-54-49

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង