ក្រសួង​ការងារ ប្រកាស​ពីមុខ​របរ និង​ការងារ ១០ ប្រភេទ ដែល​ត្រូវ​ហាមឃាត់​ចំពោះ​ជនបរទេស​

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​ប្រកាស ស្តីពី​ការកំណត់​ប្រភេទ​មុខរបរ និង​ការងារ ដែល​ត្រូវ​ហាមឃាត់​ចំពោះ​ជនបរទេស​។ ការងារ ១០​ប្រភេទ ដែល​ហាមឃាត់ មិន​ឲ្យ​ជនបរទេស ធ្វើ​នៅ​កម្ពុជា រួមមាន​៖ ១-​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម ២-​អ្នកលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ នៅ​ទីសាធារណៈ ៣-​អ្នក​ម៉ាស្សា ចាប់​សរសៃរ​តាម​សាធារណៈ ៤-​អ្នក​កាត់សក់ អ៊ុតសក់ និង​ថែរក្សា​សម្ផស្ស ៥-​អ្នកផ្តល់​សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ៦-​អ្នក​កាត់ដេរ ៧-​អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត ៨-​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ៩-​អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ បាត្រ​លោក ព្រះ​ពុទ្ធរូប និង​១០-​ជាងទង ជាង​ច្នៃត្បូង​ពេជ្រ​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ក្រសួង នឹងមិន​ផ្តល់ ឬ​មិន​បន្ត​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ដល់​ជនបរទេស ដែល​កំពុង​ប្រកបមុខរបរ និង​ការងារ ១០​ប្រភេទ​ខាងលើ​នេះឡើយ​។ ជន​ណា ដែល​ប្រព្រឹត្តិ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ប្រកាស​នេះ ត្រូវធ្វើ​ការពិន័យ​ជា​ប្រាក់ និង​ផ្តន្ទាទោស តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ស្តីពី ការងារ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com