សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបប្រជុំ​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា​នេះ បាន​អញ្ជើញ​ជួបប្រជុំ​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​ពិនិត្យ​ការងារ​រយៈពេល​មួយឆ្នាំ ក្នុង​ការរក​ចំណុច​កែលំអរ និង​ជំរុញ​ប្រសិទ្ធភាព​ការងារ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។​

​កិច្ចប្រជុំ នា​ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​នូវ​ទស្សនវិស័យ ក៏ដូចជា​ចក្ខុវិស័យ​មួយចំនួន សម្រាប់​ការអនុវត្តន៍​ការងារ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ហើយ​កិច្ចប្រជុំ ក៏​នឹង​ផ្តល់ឱកាស​ឱ្យ​សមាជិក​ទាំងអស់ ចូលរួម​ជា​យោបល់​ស្ថាបនា និង​សំណូមពរ​ផងដែរ​។​

​សូម​រម្លឹកថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​
០៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ចូលរួម​ដោយ​គណបក្សនយោបាយ ចំនួន ១៦ ក្នុងចំណោម​គណបក្ស​ចំនួន ២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨ មាន​គោលបំណង លើកស្ទួយ​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​ប្រមូល​ធាតុ​ចូល​នៃ​ទស្សនៈ​ពហុ​គំនិត ជា​ប្រយោជន៍​ដល់​ការស្ថាបនា​ជាតិ​៕​

  

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com