រដ្ឋាភិបាលប្រេហ្ស៊ីល ខ្ពើមលុយជំនួយពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបជាង២០លានដុល្លារ សម្រាប់ពន្លត់ភ្លើងចេះព្រៃអាម៉ាហ្ស៊ូន

(អន្តរជាតិ)៖ រដ្ឋាភិបាលប្រេហ្ស៊ីល បានប្រកាសថា ខ្លួននឹងមិនទទួលជំនួយពីបណ្តាប្រទេសមួយចំនួន នៅក្នុងទ្វីបអឺរ៉ុប ដែលមានទឹកប្រាក់ជាង២០លានដុល្លារ សម្រាប់ពន្លត់ភ្លើងចេះព្រៃអាម៉ាហ្ស៊ូន ដោយចំអកថា លុយទាំងនេះគួរប្រើដើម្បីដាំព្រៃឈើ នៅទ្វីបអឺរ៉ុបវិញ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ ស៊ីនអិនអិន (CNN) បានឲ្យដឹងថា ជំនួយនេះត្រូវបានប្រកាសនៅក្នុងជំនួបមេដឹកនាំប្រទេសមហាសេដ្ឋកិច្ច G7 ប៉ុន្តែត្រូវបានប្រធានខុទ្ទកាល័យប្រធានាធិបតីប្រេហ្ស៊ីល លោក ហ្សែរ ប៊ុលសូណារ៉ូ (Jair Bolsonaro)  បានចំអកថា លុយជំនួយមនុស្សធម៌សម្រាប់ពន្លត់ភ្លើងនេះ គួរឲ្យទៅប្រទេសផ្សេង។

លោក ហ្សែរ ប៊ុលសូណារ៉ូ បានមានប្រសាសន៍ថា «យើងអរគុណ ប៉ុន្តែលុយនេះ សមតែយកទៅប្រើដើម្បីស្តារធនធានព្រៃឈើនៅក្នុងទ្វីបអឺរ៉បវិញទៅ»។

ការចំអកបែបនេះបន្ទាប់ពីលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានប្រកាសថា នៅក្នុងជំនួប G7 ប្រមូលបានថវិកាចំនួន២០លានដុល្លារ សម្រាប់ជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូន។

លោក ហ្សែរ ប៊ុលសូណារ៉ូ បានិយាយរិះគន់ថា «គំនិតបង្កើតសម្ព័ន្ធអន្តរជាតិ ដើម្បីសង្គ្រោះព្រៃអាម៉ាហ្ស៊ូន នឹងចាត់ទុកប្រទេសប្រេហ្ស៊ីល ដូចនៅក្រោមអាណានិគមរបស់ខ្លួន ឬចាត់ទុកប្រេហ្ស៊ីល ជាប្រទសគ្មានមនុស្សហើយចង់បំពានអធិបតេយ្យភាពរបស់ប្រេហ្ស៊ីល»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com