ប្រធានរដ្ឋសភា​ថៃ​ និង​AIPA​ លើក​ទី​៤០​ គាំទ្រ​ការ​លើក​ឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ អោយ​មានការ​យកចិត្តទុកដាក់​ដល់​ពលករ​ចំណាកស្រុក​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ ឈួ​ន​ លី​ផៃ​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ និង​ជា​ប្រធាន​សភា​អាយ​ប៉ា​ លើក​ទី​៤០​ នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ សណ្ឋាគារ​ Shangri​ La​ នាទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ ខណៈ​ដែល​សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា​ ចូលរួម​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤០​ ដែល​សភា​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ឯកឧត្តម​ ឈួ​ន​ លី​ផៃ​ បាន​ថ្លែងអំណរគុណ​សម្តេច​ប្រធានរដ្ឋសភា​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូល​មហាសន្និបាត​ AIPA​ ដែល​សភា​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ឱកាស​នេះ​។​

​ឯកឧត្តម​ បាន​គាំទ្រ​ប្រសាសន៍​លើក​ឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ AIPA​ ដែល​បាន​ស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់​និង​លើក​ស្ទួយ​សិទ្ធិ​ពលករ​ចំណាកស្រុក​។​

​សូម​ជម្រាប​ថា​ នៅ​ក្នុង​សុន្ទរកថា​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​មហាសន្និបាត​ AIPA​ លើក​ទី​៤០​ សម្តេច​បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ ជា​ការ​ចាំបាច់​ និង​ជា​តម្រូវការ​ប្រទេស​នីមួយៗ​ដូច្នេះ​ប្រទេស​ក្នុង​តំបន់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​ ដើម្បី​ធានា​ថា​ពលករ​ចំណាកស្រុក​ទាំងអស់​ រួម​ទាំង​ក្រុម​គ្រួសារ​ពួក​គេ​ ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ និង​ទទួល​បាន​សេវា​សាធារណៈ​ដោយ​មិន​រើសអើង​។​

​ឯកឧត្តម​ប្រធាន​ ឈួ​ន​ លី​ផៃ​ ចាត់​ទុក​ការ​លើក​ឡើង​របស់​សម្តេច​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​ជា​បញ្ហា​រួម​ ប្រទេស​ថៃ​ក៏​មាន​បញ្ហា​នេះ​ ហើយ​កម្ពុជា​ និង​ប្រទេស​ផ្សេង​ក៏​មាន​បញ្ហា​នេះ​។​ នៅ​ក្នុង​ឱកាស​នេះ​ ឯកឧត្តម​ប្រធានរដ្ឋសភា​ថៃ​បាន​ជម្រាប​សម្តេច​ថា​ ថៃ​បាន​យកចិត្តទុកដាក់​ដល់​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ខ្លួន​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ និង​ ឯកឧត្តម​ ឈួ​ន​ លី​ផៃ​ បាន​ចាត់​ទុក​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ថៃ​ មិន​ត្រឹម​ជា​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​នោះ​ទេ​ តែ​ជា​ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​បងប្អូន​។​ កម្ពុជា​និង​ថៃ​មាន​វប្បធម៌​ ប្រពៃណី​ ស្រ​ដៀង​គ្នា​និង​ពណ៌​សម្បុរ​ស្រ​ដៀង​គ្នា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​អរគុណ​រដ្ឋសភា​ថៃ​ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​សភា​កម្ពុជា​។​ សម្តេច​បាន​គោរព​អញ្ជើញ​ ឯកឧត្តម​ ឈួ​ន​ លី​ផៃ​ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ក្នុង​ពេលវេលា​សម​ស្រប​ណាមួយ​ទៀត​ផង​ ៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង