ឥណ្ឌូនេស៊ី ប្រទេសអាស៊ានតែមួយប្រជែងធ្វើម្ចាស់ផ្ទះ បាល់ទាត់យុវជនជើងឯកពិភពលោកអាយុក្រោម២០ឆ្នាំ ២០២១

(ថៃ)៖ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសអាស៊ានតែមួយគត់ដែលចេញមុខប្រជែងសិទ្ធធ្វើម្ចាស់ផ្ទះ កីឡាបាល់ទាត់យុវជនពិភពលោកអាយុក្រោម២០ឆ្នាំ ២០២១(FIFA Under-20 World Cup)។

ជំហរនេះកើតឡើង ក្រោយពីមានការដកខ្លួនចេញរបស់ថៃ និងសហភាពមីយ៉ាន់ម៉ាដែលត្រូវប្រកាសព្រឹកថ្ងៃទី២៧ ខែសីហានេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបាល់ទាត់អាស៊ានលើកទី៣(3rd AFF Council Meeting) សម័យប្រជុំ២០១៩/២០២០ នៅប៉ាតាយ៉ា ប្រទេសថៃ។

លោក Ratu Tisha Destria អគ្គលេខាធិការសមាគមបាល់ទាត់ឥណ្ឌូនេស៊ី និងជាអនុប្រធានបាល់ទាត់អាស៊ាន បាននិយាយថា “ យើងពិតជារីករាយដែលឥណ្ឌូនេស៊ី តំណាងអាស៊ានដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក U20 ឆ្នាំ២០២១យ៉ាងដូច្នោះ។

ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ានលើកទឡើងថាជាមួយការអភិវឌ្ឍថ្មីៗនេះ យើងសង្ឃឹមថាអាស៊ានទាំងមូល នឹងគាំទ្រដំណើរការដេញថ្លៃរបស់ឥណ្ឌូនេស៊ី។ ដោយបន្តថាយើងស្វាគមន៍ ការបោះជំហានថ្មីនេះ។

ក្រោយដកខ្លួនពីការប្រជែងរួមគ្នារបស់ថៃ-សហភាពមីយ៉ាន់ម៉ា ឥឡូវនេះឥណ្ឌូនេស៊ីត្រូវប្រជែងជាមួយប្រទេសបីទៀតដើម្បីទទួលបានធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពយុវជនអាយុក្រោម២០ឆ្នាំ ២០២១។ បេក្ខជនបីផ្សេងទៀតដែលត្រូវប្រជែងមាន ការដេញថ្លៃរួមគ្នា បារ៉ែន-អារ៉ាប៊ី សាអូឌីត និងអារ៉ាប់រួម ប្រេស៊ីល និង ប្រទេសប៉េរួ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com