គណៈកម្មការ​សន្តិសុខ និង​ការពារជាតិ​របស់​រដ្ឋ​សភា ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ ជួបប្រជុំ នៅ​ភ្នំពេញ​

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​គណៈកម្មាការ​សន្តិសុខ និង​ការពារជាតិ​នៃ​រដ្ឋសភា​ប្រទេស​កម្ពុជា ឡាវ និង​វៀត​ណាម​។ កិច្ចប្រជុំ​នេះ ធ្វើឡើង ក្រោម​ប្រ​ធា​បទ ស្ដីពី ការកសាង សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព និង​មិត្តភាព​។

ពិធី​បើក​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​រដ្ឋសភា​ទាំង ៣​ប្រទេស ដែល​បាន​ធ្វើឡើង នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធី​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល ប្រធានស្ដីទី​រដ្ឋសភា​។​

​តាមរបៀប​វារៈ​ដែល​បានគ្រោង​ទុក កិច្ចប្រជុំ​នេះ បានចាប់ផ្ដើម​ការពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន ៣ ពាក់ព័ន្ធ​នឹង​ការកសាង សហ​ប្រតិ​ប​ត្ត​ការ និង​អភិវឌ្ឍន៍​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព និង​មិត្តភាព​។​

​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​រដ្ឋសភា ទាំង​៣​នេះ ជា​កិច្ចប្រជុំ​ទៀងទាត់ និង​ប្តូរ​វេន​រវាង​ប្រទេស​ទាំងបី ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង ដែល​បាន​កើតមានឡើង និង​ក៏​ដើម្បី​ពង្រឹង​សាមគ្គី​ភាពជា​ធ្លុង​មួយ នៅក្នុង​បរិបទ​នៃ​ការប្រែប្រួល​ស្ថានការណ៍​តំបន់ និង​ពិភពលោក​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com