វិនិយោគិនបរទេសថា​ កំណើននៃតម្រូវការ​ពលរដ្ឋកើនឡើង​ ជាឱកាសឲ្យពួកគេ​ដាក់ទុន​នៅ​កម្ពុជា​

(ភ្នំពេញ)៖ លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management បានលើកឡើងថា៖
«ឆ្លើយតបទៅនឹងកំណើនតម្រូវការនៃបទពិសោធន៍ក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យរបស់ប្រជាជននៅកម្ពុជា ផ្សារទំនើប The One បានប្រមូលផ្តុំនូវការលក់ទំនិញរាយដោយផ្អែកលើបទពិសោធន៍ និងសកម្មភាពជាក់ស្តែងនៅក្នុងទីក្រុង ហើយក៏បានផ្តល់ជូននូវឱកាសរួមគ្នាមួយសម្រាប់អ្នកលក់ទំនិញរាយទាំងឡាយ ដើម្បីលក់ផលិតផលម៉ាកល្បីៗរបស់ពួកគាត់ផងដែរ។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យនេះយើងរំពឹងថា នឹងសម្រេចបានការផ្តល់ជូននូវការលក់ទំនិញរាយគ្រប់ប្រភេទជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យដែលអតិថិជនតែងតែប្រាថ្នាចង់បាន»។

បើតាមលោក Chris Wong ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជននៅចុងឆ្នាំ ២០១៩។ The One Mall ជាផ្សារទំនើបដ៏ធំមួយដែលមានកម្ពស់បីជាន់ និងស្ថិតក្នុងដំណាក់កាលនៃការសាងសង់មានទីតាំងស្ថិតនៅដីឡូត៍លេខ១ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ដែលជាទីប្រជុំជនប្រមូលផ្តុំទៅដោយសាលារៀន សណ្ឋាគារ និងក្រុមហ៊ុនអាជីវកម្មជាច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន TheOne Mall Management (Cambodia) Co., Ltd។ ក្រោយពេលបញ្ចប់ការសាងសង់ The One Mallដែលនឹងក្លាយជាផ្សារទំនើបមួយដែលមានភាពលេចធ្លោ និងទាក់ទាញបំផុតនៅកណ្តាលរាជធានីភ្នំពេញ នឹងផ្តល់ជូននូវការលក់ទំនិញគ្រប់មុខជាច្រើនប្រភេទ រួមទាំងផលិតផលម៉ាកល្បីៗក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការផ្តល់ជូននូវរបៀបរបបរស់នៅក្នុងភាពស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបទពិសោធន៍នៃការកម្សាន្តយ៉ាងសម្បូរបែបមួយកម្រិតទៀតដល់សាធារណជនទាំង
ឡាយ។

លោកបានបន្តថា «ការសម្រេចចិត្តក្នុងការវិនិយោគផ្សារទំនើបដ៏ធំ និងស៊ីវិល័យនៅកណ្តាលទីក្រុងមួយនេះ គឺជាការឆ្លើយតបទៅនឹងទម្លាប់ក្នុងការចំណាយលើតម្រូវការឥតឈប់ឈររបស់ប្រជាជន កម្ពុជា ដែលមានការកើនឡើងជាលំដាប់ ស្របពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក៏មានកំណើនគួរឲ្យកត់សម្គាល់ ជាមួយគ្នានេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៀតសោតក៏មានស្ថិរភាព​ផង​ដែរ។ ​ទាំងនេះហើយដែលជាកត្តាបង្កើនឱកាសថ្មីៗជាច្រើន សម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ តាមរយៈការវិនិយោគរបស់យើងនាពេលនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា យើងកំពុង​ចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់​កិត្យា​នុភាពជាតិនៅលើឆាកអន្តរជាតិ ក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីភាពជោគជ័យនៃ!
ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង