ខ្សឹបដាក់ត្រចៀក៖ ឃ្លាំងស្តុកទំនិញ នាំចូលដោយខុសច្បាប់ នៅក្នុងស្រកកៀនស្វាយ ខេត្តកណ្តាល គឺជារបស់លោកអនុប្រធានសាខាគយ និងរដ្ឋាករខេត្ត

(កណ្តាល)៖ ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ឃ្លាំងស្តុកទំនិញ នាំចូលដោយខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងស្រកកៀនស្វាយ ខេត្តកណ្តាល គឺជារបស់មន្ត្រីគយម្នាក់ មានតួនាទីជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ដែលត្រូវបានសមត្ថកិច្ចពាក់ពន្ធ័បង្រាបកាលពីសម្តាហ៍មុន។

ប្រភពដដែលបានបង្ហើបឲ្យដឹងទៀតថា លោកអនុប្រធានសាខាគយ និងរដ្ឋាកររូបនេះ គឺជាអ្នកជំនាញខាងសេដ្ឋកិច្ចក្នុងមុខជំនាញគយពេញមួយខេត្តកណ្ដាលតែម្ដង។

សូមរំឭកថា កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ កម្លាំងចម្រុះមានមន្ត្រីគយ នគរបាលសេដ្ឋកិច្ច និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានបើកប្រតិបត្តការឆ្មក់ចូលឆែកឆេរ ត្រួតពិនិត្យឃ្លាំងស្តុកទំនិញដ៌ធំនៅស្រុកកៀន ស្វាយ រកឃើញទំនិញជាច្រើនប្រភេទ ស្ថិតនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអ្នកសារព័ត៌មានថា ប្រតិបត្តិការឆ្មក់ចូលឆែកឆេរឃ្លាំងស្តុកទំនិញនេះក្រោមការសម្របសម្រួលនីតិវិធីពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ដោយសង្ស័យទំនិញនៅក្នុងឃ្លាំងនេះ ជាទំនិញខុសច្បាប់ ដោយគេចពន្ធ ឬបង់ពន្ធមិនគ្រប់។

សមត្ថកិច្ចបានពិនិត្យឃើញមានទំនិញដូចជាឈ្នាន់កង់ ចំនួន២៣៥០គីឡូក្រាម, លីបកង់ចំនួន៩៥៤៨៦គីឡូក្រាម, គម្របស្លាបកង្ហារចំនួន៣៣៥០គីឡូក្រាម, ជើងកង្ហារជាប់ជញ្ជាំងចំនួន៥០០គីឡូក្រាម, ដងភ្ជាប់កង្ហារចំនួន៨៦គីឡូក្រាម, ស្លាបកង្ហារចំនួន១២១៦គីឡូក្រាម, ដុំក្បាលកង្ហារចំនួន១១៦៤គីឡូក្រាម,គ្រាប់ប៉ាដាងម៉ូតូចំនួន ៣១២គីឡូក្រាម, ជើងជ្រែងកង្ហារចំនួន៣១ គីឡូក្រាម, បន្ទាសរថយន្តចំនួន១៥០០គីឡូក្រាម, កុងទ័រភ្លើង៦អំពែរ ចំនួន៤៥០គីឡូក្រាម, កុងទ័រភ្លើង៤០អំពែរចំនួន១៨៤១ គីឡូក្រាម, ដងកង្ហារចំនួន១០៧៥គីឡូក្រាម, កូនជ្រូកអំពូលភ្លើងចំនួន៦៥០គីឡូក្រាម, ម្សៅបៀកម៉ាក TOCOMO Putty Powder ចំនួន២៤០០០គីឡូក្រាម, ភេសជ្ជៈកំប៉ុង ម៉ាកឆាំងគូល័ងចំនួន៤៤២៤គីឡូក្រាម, ក្រដាសអនាម័យ ម៉ាក Shuzhiwen ចំនួន៨៤០គីឡូក្រាម, អំពូល LED ចំនួន១៦៩០០ គីឡូក្រាម, ច្រវ៉ាក់កង់ ចំនួន៨៥៧៩គីឡូក្រាម, កាំកង់ ចំនួន២១៣៦គីឡូក្រាម, ដុំកង់ចំនួន១៤៤០គីឡូក្រាម, ម៉ូទ័រកង្ហារ ចំនួន៤៣០០គីឡូក្រាម, ខ្សែភ្លើង ចំនួន៣៥២គីឡូក្រាម, ចានបង្គន់ ចំនួន១៧៦០គីឡូក្រាម, ចង្កឹះឫស្សី ចំនួន១៣៤៤គីឡូក្រាម, ឧបករណ៍បំប្លែងអគ្គិសនី ចំនួន៩៦គីឡូក្រាម ម៉ាស៊ីនភ្លើងផលិតនៅប្រទេសចិន ចំនួន១គ្រឿង, សម្បកបារីចំនួន៤៨០កេស និងទំនិញ៣០មុខផ្សេងទៀត ចំនួន២៣២៨៣៩គីឡូក្រាម។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល មិនអាចសុំការធ្វើធ្វើអត្ថាធិប្បាយបានឡើយ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង