រដ្ឋមន្ត្រីការបរទេស​កម្ពុជា ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​២០ នៃ​ថ្ងៃ​ប្រកាស​ឯករាជ្យ ថ្ងៃ​៣០ ខែសីហា ឆ្នាំ​១៩៩៩

(​ភ្នំពេញ​)៖ ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ទួ​រ ម៉ា​តាន់ រូ​អាក់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ទី​ម័​រ​ឡេ​ស្តេ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​២០ នៃ​ការធ្វើប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ឌី​លី រួមជាមួយ​តំណាង​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ប្រទេស​និយាយ​ភាសា​ព័រ​ទុយ​ហ្គា​ល់ ប្រទេស​អូស្ត្រាលី និង​អង្គការសហប្រជាជាតិ​ផងដែរ​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បន្តថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០០២ ក្រោយពី​បានធ្វើ​ការបោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​១៩៩៩៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com