កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រវាង​រដ្ឋសភា​កម្ពុជា​-​ឡាវ​-​វៀតណាម CLV

(​ភ្នំពេញ​)៖ រដ្ឋសភា​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រវាង​រដ្ឋសភា ៣​ប្រទេស គឺ​កម្ពុជា​-​ឡាវ​-​វៀតណាម CLV ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​នៅ​រាជធានី​ភ្នំពេញ លើក​ទី​៤ ធ្វើឡើង​ក្រោម​ប្រធានបទ “​តួនាទី ភារកិច្ច​ក្នុងការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មកា​រ​/​គណៈកម្មាធិការ​ការពា​រ​ជាតិ និង​សន្តិសុខ នៃ​រដ្ឋសភា​ប្រទេស​ទាំងបី កម្ពុជា ឡាវ វៀតណាម ក្នុង​ការកសាង សហប្រតិបត្តិការ និង​អភិវឌ្ឍ​ព្រំដែន​មួយ ប្រកបដោយ​សន្តិភាព និង​មិត្តភាព​”​។​

​សេចក្តីប្រកាស​របស់រ​ដ្ឋ​សភា បង្ហាញថា លោក ងួន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ នៅ​សណ្ឋាគារ រ៉េស៊ីដង់​សុខា ភ្នំពេញ នៅ​ជ្រោយចង្វារ នា​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​។​

​រដ្ឋសភា បានប្រកាសថា កិច្ចប្រជុំ​លើក​ទី​៤ រវាង​រដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម នឹងមាន​ការចូលរួម​ពី​ប្រធាន​គណៈកម្មាធិការ​ការពា​រ​ជាតិ និង​សន្តិសុខ របស់​រដ្ឋសភា​ឡាវ វៀតណាម និង​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា​កម្ពុជា ដោយ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន ដូចជា​៖
-​លទ្ធផល​ការងារ និង​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ការរក្សាសន្តិសុខ​តាម​បណ្តោយ​ព្រំ​ដេ​ន​
-​វឌ្ឍនភាព និង​តួនាទី ភារកិច្ច​របស់​គណៈកម្មកា​រ​/​គណៈកម្មាធិការ​ក្នុងការ​ពិនិត្យ​តាមដាន និង​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ព្រំដែន​មួយ ប្រកបដោយ​សន្តិភាព និង​មិត្តភាព​
-​ការពិនិត្យ ពិភាក្សា និង​ចុះហត្ថលេខា លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ លើក​ទី​៤៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com