មុខសញ្ញា​ជួញដូរ​គ្រឿង​២​នាក់​ ប្តី​-​ប្រពន្ធ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកណ្តាល​ឃាត់ខ្លួន​ ដកហូត​ថ្នាំ​ញៀន​ ជិត​១​ពាន់​គ្រាប់​

​កណ្តាល​៖​ មុខសញ្ញា​ជួញដូរ​គ្រឿង​២​នាក់​ ប្តី​-​ប្រពន្ធ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកណ្តាល​ឃាត់ខ្លួន​ នៅ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​និង​៣០​នាទី​ នៅ​ចំ​ណុ​បន្ទប់​ជួល​ក្នុង​ផ្សារ​កាច់ជ្រុង​ភូមិ​ព្រែក​សំរោង​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​០២​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ វឿ​ន​ វិ​រៈ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ស្បែកជើង​ (​ប្តី​)​ និង​ទី​២-​ឈ្មោះ​ កុ​ច​ ផល​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ស្បែកជើង​(​ប្រពន្ធ​)​។​ ​ទាំង​ពីរ​អ្នក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ​។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​ ថ្នាំ​ប្រភេទ​គ្រាប់​ (WY)​ ចំនួន​៨៧០​គ្រាប់​,​ ថ្នាំ​ញៀន​ (​ម៉ា​ទឹកកក​)​ ចំនួន​០២​កញ្ចប់​ធំ​,​ ម្សៅ​ក្រាម​ស​ថ្លា​ (​ម៉ា​ទឹកកក​)​ មិន​ទាន់​ធ្វើតេស្ត​ចំនួន​០៣​កញ្ចប់​មធ្យម​,ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​០២​ (​តូច​១​ និង​ធំ​០១​គ្រឿង​),​ ឧបករណ៍​សម្រាប់​ប្រើប្រាស់​ នឹង​វេច​ខ្ចប់​ថ្នាំ​ញៀន​ មួយ​ចំនួន​,​ ម៉ូតូ​ម៉ាក​VIVA១១០​ ពណ៌​ក្រហម​ ស្លាក​លេខ​ ភ​.​ព​ 1BK-4154​ មួយ​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នី​តី​វិធី​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com