ថ្នាក់ដឹកនាំប្រភេទកីឡាសក្តានុពលមួយក្នុងចំណោម៩ ដាក់ក្តីសង្ឃឹម ខ្ពស់ ក្នុងការរក្សាមេដាយ ក្នុងស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន

(កម្ពុជា)៖ ប្រភេទកីឡាដ៏មានសក្តានុពលមួយ នៅក្នុង ចំណោមប្រភេទកីឡាទាំង៩របស់ ក្រសួងអប់រំ យុវជន និងកីឡា គឺ កីឡាប៉េតង់ត្រូវបានថ្នាក់ដឹកនាំបង្ហាញនូវក្តីសង្ឃឹមយ៉ាងខ្ពស់ប្រជែងមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ ខែ វិច្ឆិកា ដល់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាមាន ប្រសាសន៍ថា ប៉េតង់គឺជាប្រភេទកីឡា ដែលមានសក្តានុពលមួយ ដែលធ្លាប់ប្រជែងបាន មេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនលើក ដូចជាឈ្នះមេដាយមាសជើងឯកពិភពលោក៣សម័យកាលជាប់ៗគ្នា រួមទាំងកម្រិតអាស៊ី និងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ជាដើម។ ដូច្នេះ ហើយសក្តានុពលរបស់ប្រភេទកីឡាប៉េតង់កម្ពុជា នៅតែខ្ពស់ ហើយជាទីសង្ឃឹមរបស់ប្រតិភូយើង ដែលត្រូវចូលរួមប្រកួតក្នុង ស៊ីហ្គេម ចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ឯកឧត្តមជម្រាបជូនថា “បច្ចុប្បន្ន សហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជាកំពុងបង្កើនការហាត់ហ្វឹកហ្វឺន តាមកម្មវិធីប្រចាំថ្ងៃយ៉ាង សកម្ម ដើម្បីបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ជម្រើសជាតិធ្វើយ៉ាងណាសម្រួចគោលដៅឈានដល់មេដាយ មាស ដូចស៊ីហ្គេម កាលពីឆ្នាំ២០១៧ កន្លងទៅ នៅប្រទេសម៉ាឡេ ស៊ី ផងដែរ។ការប្រមូលផ្តុំនេះស្ថិតក្រោមការគ្រប់គ្រង ការស្នាក់ នៅ និងហូបចុករួមគ្នា ដោយមជ្ឈមណ្ឌជាតិហ្វឹក ហ្វឺនកីឡា នៃ ក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីថ្ងៃទី១ខែឧសភា កន្លងមក។”

យោងតាមបញ្ជីប្រតិភូរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថាកម្ពុជាបានត្រៀម៣០ប្រភេទ
កីឡា សម្រាប់ស៊ីហ្គេម លើក ទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ ដោយ៩ប្រភេទកីឡាត្រូវបានចាត់ ចូលក្រុមប្រភទ កីឡាមានសក្តានុពលក្នុងការដណ្តើមមេដាយ ក្នុងនោះក៏មានប្រភេទកីឡាប៉េតង់នេះដែរ ហើយ
ប៉េតង់នេះ ត្រៀម បញ្ជូនកីឡាករ ៦នាក់ និងកីឡាការិនី ៦នាក់។ សរុបជារួម គឺមាន ប្រតិភូកីឡាកម្ពុជា ចំនួន ៤០០នាក់ ក្នុងនោះប្រតិភូដឹកនាំ និងមន្ត្រី កីឡា ៤២នាក់, អ្នកដឹកនាំក្រុម ២៩នាក់, គ្រូបង្វឹក-គ្រូជំនួយ ៦៣ នាក់, កីឡាករ ១៨៨នាក់, កីឡាការិនី ៧១នាក់ និងអាជ្ញាកណ្តាល៨នាក់ដោយ
៣០ប្រភេទកីឡានេះនឹងត្រូវប្រកួតលើវិញ្ញាសា សរុប ចំនួន ១៧៦។

គួររំឭកថា កាលពីស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេស ម៉ាឡេស៊ី គឺកម្ពុជាឈ្នះបានមេដាយមាស ៣វិញ្ញាសា (តេក្វាន់ដូ WT, ប៉េតង់ និងប្រដាល់គុនខ្មែរ) មេដាយប្រាក់ ២វិញ្ញាសា និង មេដាយសំរឹទ្ធចំនួន១២ វិញ្ញាសា សរុបមេដាយ ចំនួន១៧ វិញ្ញាសា ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម
១១ប្រទេស៕ (ប្រភព៖ PP SEA GAMES 2023)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com