TOP NEWS: ​អគ្គិភ័យឆេះរោងចក្រផលិតពូក​ មិនបង្ករគ្រោះថ្នាក់​ដល់​រាងកាយ​ និង​ជីវិតមនុស្សទេ​

(ភ្នំពេញ)៖ គិតមកដល់យប់នេះ កម្លាំងសមត្ថកិច្ចកំពុងតែបន្ដប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យដែល​ឆេះអគាររោងចក្រ ផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះ បានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ម្ល៉េះ ហើយមកដល់ពេលនេះ អគារ២បានបាក់ទាំងស្រុង ខណៈអគារ ២ទៀត បានបាក់ស្រុតផ្នែកខាងក្រោមបន្តិចម្តងៗ។

តែយ៉ាងណា អគ្គីភ័យឆេះនេះ មិនបង្ករគ្រោះថ្នាក់ដល់រាងកាយ និងជីវិតមនុស្សទេ ខណៈភ្លើងបាននិងកំពុងឆាបឆេះត្រឹមតែទីតាំងដដែល មិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com