មកដល់ពេលនេះ​ អគារ២ ​បានបាក់ទាំងស្រុង​ ខណៈអគារ ២ទៀត​ បាន​បាក់ស្រុត​ផ្នែកខាងក្រោម​បន្តិចម្តងៗ

(ភ្នំពេញ)៖ គិតមកពេលនេះ អគ្គិភ័យនៅតែបន្តឆាបឆេះអគាររោងចក្រ ផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនទាន់រលត់នៅឡើយ។

បើតាមសេចក្តីរាយការណ៍របស់ក្រុមការងារអង្គភាព Swift News នៅកន្លែងកើតហេតុ​ អគារ២បានបាក់ទាំងស្រុង ខណៈអគារ ២ទៀត បានបាក់ស្រុតផ្នែកខាងក្រោមបន្តិចម្តងៗ។ នៅខណៈនេះដែរសម​ត្ថ​កិច្ចប្រើគ្រឿងចក្រកាយបំបាក់ជញ្ជាំង ងាយស្រួលបាញ់ទឹកចូល។ ប៉ុន្តែ ដោយសារអគាររោងចក្រ បាន​បាក់ស្រុតបន្តិចម្តងៗ ដូច្នេះសមត្ដកិច្ចមិនអាចចូលបាញ់ទឹកក្នុងអគារបានទេ។

ក្នុងប្រតិប​តិ្តការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ប្រមាណជិត ២០០គ្រឿងហើយ។ នេះបើតាមបញ្ជាក់បន្ថែមពីក្រុមការងារអង្គភាព Swift News៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com